ព័ត៌មានអន្តរជាតិ

ចិន ថាមិនអាចបើកកិច្ចចរចាពាណិជ្ជកម្មបានទ្បើយ ខណៈអាមេរិក យកកាំបិតជង់បំពង់កនោះ

ចិន: រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃអង្គារនេះ បាននិយាយថា វាមិនអាចទៅរួចនោះទេ សម្រាប់ការធ្វើកិច្ចចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ខណ:ដែលក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធគយលើប្រទេសខ្លួន បីដូចជាយកកាំបិត ទៅជង់បំពង់កនរណាម្នាក់នោះ»។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងនៅថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដំទ្បើងពន្ធលើទំនិញនាំចូលរបស់ចិន មានទំហំទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Shouwen បាននិយាយថា ក្រុងប៉េកាំង នឹងបើកចំហសម្រាប់កិច្ចចរចា ជាមួយអាមេរិក ប៉ុន្តែថា ភាគីទាំងពីរត្រូវតែគោរពគ្នាទៅវិញទៅមក និងស្មើភាពគ្នា។

មកទល់ពេលនេះ រដ្ឋាភិបាលអាមេរិក បានអនុម័តច្បាប់ នៃការរឹតបន្តឹងពាណិជ្ជកម្មទ្រង់ទ្រាយធំទៅលើទីក្រុងប៉េកាំង ដែលហាក់បីដូចជាពួកគេ កំពុងកាន់កាំបិតទៅជង់បំពង់ករបស់នរណាម្នាក់អីចឹង។ ដោយលោក Wang បានប្រាប់សន្និសីទព័ត៌មានថា «ស្ថិតក្រោមកាល:ទេស:ទាំងនេះ ជំនួបចរចានៃប្រទេសទាំងពីរ គឺមិនអាចបន្តធ្វើទៅបាននោះទេ»៕

មតិយោបល់