ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំង បដិសេធសំណើចូលចតយន្តហោះចម្បាំង F-35 របស់យោធាអាមេរិក នៅហុងកុង

ចិន: រដ្ឋាភិបាលក្រុងប៉េកាំង បានបដិសេធការស្នើសុំ សម្រាប់ដំណើរទស្សនកិច្ចយន្តហោះចម្បាំង USS Wasp F-35 របស់កងទ័ពជើងទឹកអាមេរិក នៅកំពង់ផែមួយរបស់ទីក្រុងហុងកុង ចំពេលដែលភាពតានតឹងពាណិជ្ជកម្ម រវាងមហាអំណាច និងការសម្រេចចិត្តនាពេលថ្មីៗនេះ របស់ចិន ក្នុងការកោះហៅឧត្ដមសេនីយ៍អាមេរិកម្នាក់ ឲ្យមកចូលរួមក្នុងសន្និសិទអន្តរជាតិ នៅកោះ Rhode Island។

ប្រភពពីទូតអាមេរិក បានប្រាប់ភ្នាក់ងាររ៉យទ័រថា នាវាជាច្រើនគ្រឿងរបស់អាមេរិក បានងាកចេញពីការចូលចត នៅឯតំបន់អតីតអាណានិគមអង់គ្លេសពីរដង ក្នុងរយ:ពេលបីឆ្នាំមកនេះ បើទោះបីជាធ្លាប់មានប្រវត្តិជោគជ័យ សម្រាប់ការចូលចតនៅកំពង់ផែខាងលើក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីអាមេរិក បានលើកទ្បើងថា «យើងមានកំណត់ត្រាវែងឆ្ងាយ អំពីការធ្វើដំណើរទស្សនកិច្ច នៅកំពង់ផែរបស់ទីក្រុងហុងកុងកន្លងមក ដោយទទួលបានជោគជ័យ ហើយយើងរំពឹងថា វានឹងនៅតែបន្តដូចមុនដដែល»៕

មតិយោបល់