ព័ត៌មានអន្តរជាតិ

ការទិញយន្តហោះចម្បាំង F-35 របស់តួកគីពីអាមេរិក នៅតែមិនផ្លាស់ប្ដូរដំណើរការ​

អាមេរិក: ភាពជាដៃគូរបស់អាមេរិក ជាមួយតួកគី ទៅលើកម្មវិធីនៃយន្តហោះចម្បាំង F-35 ដែលនៅសល់នៅតែមិនផ្លាស់ប្តូរ ក្នុងរយ:ពេលមួយខែកន្លះ មុនពេលវេលាកំណត់ ដោយរដ្ឋមន្ត្រីការពារជាតិលោក James Mattis នឹងធ្វើការបង្ហាញពីភាពត្រឹមត្រូវ ចំពោះសភានូវតម្លៃយុទ្ធសាស្រ្ត សម្រាប់ការលក់យន្តហោះនេះ ទៅឲ្យរដ្ឋាភិបាលតួកគី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

ច្បាប់ស្តីពីការអនុញ្ញាតរបស់ក្រសួងការពារជាតិ (NDAA) នៅឆ្នាំ ២០១៩ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី ១៣ ខែសីហា តម្រូវឲ្យមន្ទីរបញ្ចកោណបង្ហាញពីភាពច្បាស់លាស់ នូវទំនាក់ទំនងជាយុទ្ធសាស្ត្រទិញ-លក់របស់អាមេរិក ជាមួយតួកគី។

ដោយក្រសួងការពារជាតិ បានបញ្ជាក់ថា មានរយ:ពេល ៩០ ថ្ងៃពីការអនុម័តច្បាប់មួយនេះ ដែលនឹងត្រូវធ្វើទ្បើង នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ដើម្បីគោរពតាមការទាមទាររបស់ NDAA ។ រហូតមកដល់ពេលនេះ ការដឹកជញ្ជូនយន្តហោះចម្បាំង F-35 នៅតែមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្តែការផ្ទេរយន្ដហោះពីរគ្រឿងទៀត ត្រូវបានកំណត់សម្រាប់រដូវក្តៅខាងមុខនេះ៕

មតិយោបល់