ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីប៉ាឡេស្ទីន ថា «ទីក្រុងយេរូសាឡឹម មិនមែនជារបស់សម្រាប់លក់នោះទេ»

ប៉ាឡេស្ទីន: ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បាននិយាយនៅក្នុងលក្ខខណ្ឌយ៉ាងតឹងរឹងមួយ ចំពោះអាមេរិក និងអ៊ីស្រាអែល នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ថា «ទីក្រុងយេរូសាឡឹម មិនមែនជារបស់ សម្រាប់លក់នោះទេ»។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

ដោយលោក Abbas បានធ្វើការថ្កោលទោសនៅក្នុងច្បាប់ជាតិនិយម របស់ជនជាតិអ៊ីស្រាអែល រួមទាំងការគាំទ្រមិនត្រឹមត្រូវ របស់រដ្ឋអំណាចលោក ដូណាល់ ត្រាំ ជាមួយការលើកទ្បើងថា រដ្ឋទាំងពីរនេះ បានបដិសេធការអនុលោមតាមកិច្ចព្រមព្រៀងអន្តរជាតិ និងដំណោះស្រាយ របស់អង្គការសហប្រជាជាតិ។

នេះជាលើកដំបូងហើយ នៅក្នុងសុន្ទរកថារបស់លោក Abbas ដែលបានថ្លែងទៅកាន់អង្គការសហប្រជាជាតិ ចាប់តាំងពីអាមេរិក បានផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនពីក្រុងអាលវីវទៅកាន់ក្រុងយេរូសាឡឹម ដោយលោកបាននិយាយថា ជនជាតិប៉ាឡេស្ទីនឥឡូវនេះ មើលឃើញអាមេរិកក្នុងក្រសែភ្នែកថ្មី ដោយរដ្ឋមួយនេះ លែងធ្វើជាអ្នកសម្រុះសម្រួលយុត្តិធម៌ នៅក្នុងដំណើរការសន្តិភាពទៀតហើយ៕

មតិយោបល់