Post News Media ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ បាញ់ម...

អ៊ីរ៉ង់ បាញ់មីស៊ីលប្រឆាំងក្រុមភេរវករនៅស៊ីរី

អ៊ីរ៉ង់: ប្រភពពីយោធាអ៊ីរ៉ង់ បានឲ្យដឹងថា ពួកគេបានបើកការវាយប្រហារគ្រាប់មីស៊ីល ឆ្លើយតបទៅលើក្រុមភេរវករ ក្រោមបទចោទប្រកាន់ ចំពោះការវាយប្រហារក្បួនដង្ហែរយោធាមួយ នៅទីក្រុងអាហ្សាវ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។

ការធ្វើវាយប្រហារនេះ ត្រូវបានធ្វើឡើងនៅលើទីតាំងក្រុមភេរវករ ដែលស្ថិតក្នុងតំបន់ Boukamal ភាគខាងកើតច្រាំងទន្លេ Euphrates របស់ប្រទេសស៊ីរី ដោយមីស៊ីលផ្លោងជាច្រើនគ្រាប់ ត្រូវបានគេប្រើនៅក្នុងការវាយប្រហារមួយនេះ។

ដោយទ្បែកទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ បានឲ្យដឹងថា ការវាយប្រហារនេះ គឺដើម្បីបោសសម្អាត ពួកភេរវករមួយចំនួន នៅក្នុងប្រទេសស៊ីរី៕

Loading...