ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីពីរវាយប្រហារទាំងព្រឹក ធ្វើឲ្យកក្រើកនៅកោះ Sumba របស់ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី: យោងតាមការស្ទង់ភូមិសាស្ត្រអាមេរិក (USGS) នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា មានករណីររញ្ជួយដីពីរ បានវាយប្រហារនៅឯឆ្នេរសមុទ្រភាគខាងត្បូងកោះ Sumba របស់ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨។

រញ្ជួយដីនេះមានកម្រិត ៥,៩ រ៉ិចទ័រ បានវាយប្រហារនៅកម្រិតស្រាល និងកម្រិតមធ្យម ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីកោះ Sumba ដែលជាកោះមួយមានមនុស្សរស់នៅប្រមាណ ៧៥០,០០០ នាក់។

ករណីនេះ បានកើតទ្បើងនៅប៉ុន្មានជា ១៥ នាទី ក្រោយពីមានការរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៦,០ រ៉ិចទ័រ បានវាយប្រហារនៅក្នុងតំបន់ដូចគ្នា ជាមួយនឹងជម្រៅ ៣០ គីឡូម៉ែត្រ។

សូមជំរាបថា ភ្លាមៗផងដែរ គឺមិនទាន់មានការព្រមានពីរលកយក្សស៊ូណាមី ឬរបាយការណ៍នៃការស្លាប់ និងរបួសឡើយ៕

មតិយោបល់