ព័ត៌មានអន្តរជាតិ

អាមេរិក លក់យន្តហោះចម្បាំង F-16 ទៅឲ្យតៃវ៉ាន់ ក្នុងទំហំទឹកប្រាក់ ៣៣០ លានដុល្លារ

តៃវ៉ាន់: រដ្ឋាភិបាលក្រុងតៃប៉ិ កំពុងដំណើរការទិញយន្តហោះចម្បាំង F-16 ពីក្រុងវ៉ាស៊ីនតោន ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយមហាអំណាច ដើម្បីទិញសម្ភារ:ការពារជាតិមានទំហំទឹកប្រាក់ ៣៣០ លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុងប៉េកាំងបានអំពាវនាវដល់អាមឲ្យរិក ឲ្យលុបចោលកិច្ចព្រមព្រៀងមួយនេះ ជាមួយតៃវ៉ាន់ បន្ទាប់ពីមើលឃើញថា កោះមួយនេះ មានបំណងចង់ផ្ដាច់ខ្លួនចេញពីចិន ដើម្បីទទួលបានឯករាជ្យពេញលេញនោះ។

ដោយទ្បែកអ្នកកាន់កាប់ក្រុមហ៊ុន Lockheed ម្នាក់ បាននិយាយនៅក្នុងសេចក្តីប្រកាសមួយ កាលពីថ្ងៃទី ២៦ ខែកញ្ញាថា ការស្នើសុំលក់យន្តហោះចម្បាំងនេះ នឹងនៅតែបន្តដដែល ដើម្បីរួមចំណែកដល់គោលនយោបាយការបរទេស និងសន្ដិសុខជាតិរបស់អាមេរិក តាមរយ:ការជួយលើកកម្ពស់សន្តិសុខ និងសមត្ថភាពការពារជាតិ របស់អ្នកដែលទទួលទិញយន្តហោះនេះ ពីរដ្ឋាភិបាលអាមេរិក ក្នុងគោលបំណងរក្សាស្ថិរភាពនយោបាយ តុល្យភាពយោធា និងការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងតំបន់៕

មតិយោបល់