ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រវាយប្រហារនៅកោះ ២របស់ឥណ្ឌូនេស៊ី ផ្ដាច់ជីវិតមនុស្ស ៣នាក់

ឥណ្ឌូនេស៊ី: យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារនៅកោះចាវ៉ា និងកោះបាលីរបស់ប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បាននិយាយថា ជនរងគ្រោះ ក្នុងសង្កាត់ Sumenep ភាគខាងកើតកោះចាវ៉ា បានបាត់បង់ជីវិត ដោយសារអគារបាក់រលំ បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី។

ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំពេលដែលមនុស្សម្នា កំពុងដេក ដែលធ្វើឲ្យពួកគេមិនមានពេលវេលា ដើម្បីជម្លៀសខ្លួនទាន់ពេលនោះទេ»។

ការរញ្ជួយដីនេះ មិនបានបង្កជារលកយក្សស៊ូណាមិទ្បើយ ហើយការខូចខាត ក៏មិនមានការរីករាលដាលផងដែរ។

ចំណុចកណ្តាលនៃការរញ្ជួយនេះ ស្ថិតនៅក្នុងសមុទ្របាលី ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ នៅចុងភាគខាងកើតនៃកោះចាវ៉ា ដែលស្ថិតនៅទីក្រុង Denpasar លើកោះបាលី៕

មតិយោបល់