ព័ត៌មានអន្តរជាតិ

លោក រ៉ូហានី៖ អាមេរិក កំពុងចង់ផ្លាស់ប្តូររបបដឹកនាំនៅអ៊ីរ៉ង់

អ៊ីរ៉ង់: តាមរយ:ការផ្សាយសុន្ទរកថានៅលើទូរទស្សន៍រដ្ឋ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៉ូហានី បាននិយាយថា អាមេរិក កំពុងស្វែងរកការផ្លាស់ប្តូររបបដឹកនាំមួយ នៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។

ដោយលោក រ៉ូហានី បាននិយាយកាលពីថ្ងៃអាទិត្យថា អាមេរិក កំពុងប្រើប្រាស់ «សង្គ្រាមផ្លូវចិត្ត និងសេដ្ឋកិច្ច» រួមទាំងសួរសំណួរអំពីភាពស្របច្បាប់នៃសាធារណរដ្ឋអ៊ីស្លាម ដើម្បីធ្វើការផ្លាស់ប្តូរនៅអ៊ីរ៉ង់។

ក្នុងនោះលោកបានបញ្ជាក់ថា «ការធ្វើឲ្យភាពស្របច្បាប់នៃប្រព័ន្ធដឹកនាំប្រទេសចុះដុនដាប គឺជាគោលដៅចុងក្រោយរបស់ពួកគេ»។

សូមជំរាបថា ភាពតានតឹងបានកើនឡើង រវាងអ៊ីរ៉ង់ និងអាមេរិក បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដកចេញពីកិច្ចព្រមព្រៀងពហុភាគី ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែឧសភា ហើយបានត្រលប់មកដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុងតេអេរ៉ង់ឡើងវិញ នៅអំទ្បុងខែសីហាកន្លងទៅ៕

មតិយោបល់