ព័ត៌មានអន្តរជាតិ

អាមេរិក ​​ជំរុញ​ទំនាក់ទំនង​ជិតស្និទ្ធ ​ជាមួយ​វៀតណាម ​ចំពេលកំពុងមានជម្លោះនឹងចិន​

អាមេរិក: នៅក្នុងដំណើរធ្វើទស្សនកិច្ចលើកទី២ ទៅកាន់ប្រទេសវៀតណាម នាឆ្នាំនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Jims Mattis ហាក់កំពុងបង្ហាញសញ្ញាឲ្យឃើញថា រដ្ឋាបាលអាមេរិក កំពុងព្យាយាមទប់ទល់ការសម្ញែងអំណាចយោធារបស់ក្រុងប៉េកាំង នៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា​ ឆ្នាំ២០១៨។

សម្រាប់ដំណើរទស្សនកិច្ចនាថ្ងៃទី១៦ តុលាខាងមុខ កំពុងបង្ហាញការវិវឌ្ឍកាន់តែជិតស្និទ្ធ នៃទំនាក់ទំនងរវាងអាមេរិក-វៀតណាម ចាប់តាំងពីបណ្តាឆ្នាំ ដ៏វឹកវរនៃសង្រ្គាមវៀតណាម។

នៅរយ:ពេល ៣ខែ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Mattis នាវាផ្ទុកយន្តហោះអាមេរិក USS Carl Vinson បានចូលចតផែក្រុងដាណាំង។ ដោយវានឹងជាដំណើរចូលចតលើកដំបូង ចាប់តាំងពីសង្រ្គាម និងរំឭកដល់ចិនថា អាមេរិកមានបំណងពង្រឹងភាពជាដៃគូនៅក្នុងតំបន់ ដើម្បីទប់ទល់នឹងអំណាចយោធាចិនកាន់តែកើនឡើង។

ដោយកើតទ្បើងក្រោយពេល អាមេរិក មានការព្រួយបារម្ភ អំពីការអះអាងជាកម្មសិទ្ធិធំធេងរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង និងការប្រែក្លាយទីរាក់ៗនៃផ្លូវទឹកនោះ ទៅជាកូនកោះសិប្បនិមិត្ត ដើម្បីដាក់គ្រឿងបរិក្ខាយោធា រួមទាំងកាំជ្រួច៕

មតិយោបល់