Post News Media ព័ត៌មានអន្តរជាតិ លោក គីម បដិសេ...

លោក គីម បដិសេធមិនផ្តល់បញ្ជីទីតាំងរោងចក្រនុយក្លេអ៊ែរ ទៅកាន់អាមេរិក

កូរ៉េ: មេដឹកនាំរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបដិសេធមិនផ្ដល់នូវបញ្ជីរោងចក្រនុយក្លេអ៊ែរ ទៅកាន់លេខាធិការរដ្ឋអាមេរិកលោក Mike Pompeo ទ្បើយ រហូតទាល់តែមានការចុះហត្ថលេខា ប្រកាសបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨។

ស្របពេលដែលមានការចោទសួរ អំពីការផ្តល់នូវបញ្ជីទីតាំងនុយក្លេអ៊ែរនោះ លោក គីម បាននិយាថា នៅក្នុងករណីដែលពុំទាន់មានការជឿទុកចិត្ត ចំពោះចំណងមិត្ដភាពរវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងនោះ គឺអាមេរិក នៅតែមិនជឿទ្បើយ បើទោះបីជាទទួលបានបញ្ជីនោះក៏ដោយ។

ដោយលោក គីម បានបន្ថែមថា សង្គ្រាមកូរ៉េបានបញ្ចប់ទៅ ជាមួយនឹងបទឈប់បាញ់ក៏ពិតមែន ប៉ុន្តែសន្ធិសញ្ញាសន្តិភាពមួយ មិនទាន់ត្រូវបានចុះហត្ថលេខានៅទ្បើយទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងការបរទេសអាមេរិក បាននិយាយកាលសប្តាហ៍មុនថា លោក Pompeo និងលោក គីម ជុងអ៊ុន ក្នុងអំឡុងពេលកិច្ចប្រជុំចុងក្រោយរបស់ពួកគេ ក្នុងទីក្រុងព្យុងយ៉ាង បានយល់ព្រមដឹកនាំក្រុមការងារ ដើម្បីពិភាក្សាអំពីបួនចំណុច នៅលើឯកសារមួយ ដែលបានចុះហត្ថលេខាក្នុងប្រទេសសិង្ហបុរី។

ខណ:កិច្ចប្រជុំចុងក្រោយ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក Pompeo បានឲ្យដឹងថា ឥឡូវនេះ លោកអាចមើលឃើញពីផ្លូវមួយឆ្ពោះទៅមុខ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងហើយ៕

Loading...