Post News Media ព័ត៌មានអន្តរជាតិ យន្តហោះចម្បាំ...

យន្តហោះចម្បាំងអាមេរិក វាយប្រហារដែនអាកាសនៅសូម៉ាលី ផ្ដាច់ជីវិតមនុស្ស ៦០ នាក់

អាមេរិក: ទីបញ្ជាការអាមេរិកនៅអាហ្វ្រិក (AFRICOM ) បានប្រកាសថា ការវាយប្រហារដែនអាកាសមួយរបស់អាមេរិក ដែលមានកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលសហព័ន្ធសូម៉ាលី បានសម្លាប់ពួកភេរវករប្រមាណ ៦០ នាក់ មកពីក្រុមឧទ្ទាមអាល់សាបាប។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ AFRICOM បាននិយាយថា វាជាការវាយឆ្មក់ផ្លូវអាកាសដ៏ធំមួយ ប្រឆាំងក្រុមសកម្មប្រយុទ្ធ Salafi ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ កន្លងមក ចំពេលដែលកងកម្លាំងអាមេរិក បានវាយប្រហារដែនអាកាស ប្រឆាំងនឹងជំរុំអាល់សាបាប សម្លាប់ពួកភេរវករប្រហែល ១០០ នាក់។

ប្រភពដដែល បានបញ្ជាក់ថា យន្តហោះចម្បាំងអាមេរិក បានវាយប្រហារតំបន់ ដែលគ្រប់គ្រងដោយក្រុមអាល់សាបាប នៅទីប្រជុំជន Haradere ក្នុងខេត្ត Mudug របស់ប្រទេសសូម៉ាលី។

ទីបញ្ជាការអាមេរិក ក៏បានអះអាងផងដែរថា ការវាយប្រហារនេះ មិនបានបង្កឲ្យជនស៊ីវិលរងរបួស ឬស្លាប់នោះទេ»៕

Loading...