ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារនៅតំបន់ហ្គាហ្សា

អ៊ីស្រាអែល: ពេញមួយយប់នៃភាពតានតឹង នៅតាមព្រំដែនហ្គាហ្សា និងអ៊ីស្រាអែល បានផ្ទុះឡើងជាមួយគ្រាប់រ៉ុកកែតចេញពីទឹកដីប៉ាឡេស្ទីន បានវាយប្រហារទៅកាន់ទីក្រុង Beersheba ភាគខាងត្បូងរបស់អ៊ីស្រាអែល។

ដោយកងកម្លាំង​ការពារជាតិអ៊ីស្រាអែល (IDF) បានធ្វើការឆ្លើយតបទៅវិញ ដោយការវាយប្រហារដែនអាកាស ប្រឆាំងនឹងគោលដៅ ក្នុងតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងការរឹតបន្តឹងតំបន់នេសាទ និងបិទច្រកត្រួតពិនិត្យទាំងអស់ នៅតាមបណ្តោយព្រំដែនរួមគ្នា។

ខណ: IDF បានប្រកាសថា ពួកគេបានទទួលរងការវាយប្រហារមួយ ពីសំណាក់ក្រុមភេរវករនៅតំបន់ហ្គាហ្សាស្ទ្រីប នៅប៉ុន្មានម៉ោងបន្ទាប់ពីមានការវាយប្រហារស្រដៀងគ្នាមួយ នៅទីក្រុង Beersheba។

ការវាយប្រហារនេះ បានកើតឡើងចំពេលដែលអ៊ីស្រាអែល បានផ្លាស់ប្តូរដើម្បីបិទច្រកទាំងអស់នៅតាមព្រំដែន និងរឹតបន្តឹងតំបន់នេសាទ ដើម្បីឆ្លើយតបនឹងការបាញ់រ៉ុក្កែតពីតំបន់ហ្គាហ្សាស្ទ្រីប៕

មតិយោបល់