ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល ពិភាក្សាគ្នាដើម្បីចាត់វិធានការយោធា តបតនៅតំបន់ហ្គាហ្សា បន្ទាប់ពីការបាញ់គ្រាប់រ៉ុក្កែត

អ៊ីស្រាអែល: បន្ទាប់ពីគ្រាប់រ៉ុក្កែត ដែលត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប វាយប្រហារទៅលើអាគារមួយ ក្នុងទីក្រុង Beer Sheva នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu រួមទាំងរដ្ឋមន្ដ្រីការពារជាតិលោក Avigdor Liberman និងក្រុមរដ្ឋមន្រ្តីសន្តិសុខដទៃទៀត បានពិភាក្សាអំពីលទ្ធភាព នៃការឆ្លើយតបផ្នែកយោធាទៅវិញ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Liberman បានព្យាយាមបញ្ចុះបញ្ចូលឲ្យគណ:រដ្ឋមន្ត្រី បន្តប្រតិបត្តិការយោធា ដើម្បីទប់ស្កាត់ការឈ្លានពានបន្ថែមទៀតពីតំបន់ហ្គាហ្សា ដោយលោកជាបុគ្គលម្នាក់ ដែលធ្វើការគាំទ្រការលើកទ្បើងរបស់លោក Benjamin Netanyahu ថា «ប្រសិនបើការវាយប្រហារទាំងនោះ មិនបញ្ឈប់ យើងនឹងធ្វើសកម្មភាព ដើម្បីបញ្ឈប់ពួកគេ»។

យ៉ាងណាមិញវិធានការស្តីពីតម្រូវការ សម្រាប់សកម្មភាពយោធានេះ ត្រូវបានផ្លាស់ប្ដូរវិញ ដោយស្នងការប៉ូលិសលោក Roni Alsheich បាននិយាយនៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធថា ការបង្កើតការការពាររបស់អ៊ីស្រាអែល គឺមិនបំណងចង់បង្កើនជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនោះទេ៕

មតិយោបល់