ព័ត៌មានអន្តរជាតិ

អាវុធធុនធ្ងន់ ត្រូវបានដកចេញពីខេត្ត Idlib របស់ស៊ីរី ខណៈទ្វារសន្តិភាព ក៏ចាប់ផ្ដើមបើកដំណើរ

ស៊ីរី: យោតាមលោក Fuad Eliko សមាជិកនៃសម្ព័ន្ធភាពជាតិ សម្រាប់បដិវត្តន៍ស៊ីរី បាននិយាយថា សារ:សំខាន់នៃការដកអាវុធធុនធ្ងន់ ពីសំណាក់ក្រុមបណ្ដាញ ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត Idlib មិនអាចកំណត់ហួសហេតុពេកទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

ដោយលោក Eliko បានអះអាងថា ការសម្រេចដកអាវុធធុនធ្ងន់ពីខេត្ត Idlib ត្រូវបានបើកចំហរ ដើម្បីឆ្ពោះទៅរកការដោះស្រាយ ដោយសន្តិភាព។

ក្នុងនោះលោក Eliko បានគូសបញ្ជាក់ថា តំណាងរបស់ក្រុមប្រឆាំងស៊ីរី បានពេញចិត្តនឹងការផ្លាស់ប្តូរ ក៏ដូចជាការបង្កើតតំបន់គ្មានយោធាថ្មីចន្លោះពី ៩-១២ ម៉ាយនៅខេត្ត Idlib តាមបណ្តោយខ្សែបន្ទាត់ព្រំដែន រវាងក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាល ដើម្បីបញ្ចប់វិវាទរបស់ពួកគេ៕

មតិយោបល់