ព័ត៌មានអន្តរជាតិ

លោក ត្រាំ គំរាមបញ្ជូនកងទ័ពប្រឆាំងនឹងការវាយប្រហារ របស់ជនអន្តោប្រវេសន៍

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ថា នឹងកោះហៅកងទ័ព រួមទាំងបិទព្រំដែនរវាងអាមេរិក-ម៉ិកស៊ិក ដើម្បីប្រឆាំងនឹងការវាយប្រហារ របស់ជនអន្តោប្រវេសន៍ មុនការបោះឆ្នោតសភា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

ចំពេលដែលពលរដ្ឋហុងឌូរ៉ាសជាច្រើនពាន់នាក់ បានធ្វើដំណើរឆ្លងកាត់អាមេរិកកណ្តាល ឆ្ពោះទៅកាន់ព្រំដែនអាមេរិកនោះ លោក ត្រាំ បានធ្វើការស្ដីបន្ទោសដល់គណបក្សប្រជាធិបតេយ្យថា «ការវាយប្រហារមកលើប្រទេសយើងនៅពេលនេះ គឺជាដំណើរឆ្លងកាត់របស់ពលរដ្ឋហ្គាតេម៉ាឡា ហុងឌូរ៉ាស និងអ៊ីលសាល់វ៉ាឌ័រ ជាមួយចរាចរណ៍ រួមបញ្ចូលទាំងបទឧក្រិដ្ឋជាច្រើន»។

ដោយលោកបាននិយាយយ៉ាងម៉ឺងមាត់ថា ម៉ិកស៊ិកត្រូវតែបញ្ឈប់ការវាយប្រហារនេះ ហើយប្រសិនបើមិនធ្វើដូច្នេះទេ លោកនឹងបញ្ជូនកងទ័ព ទៅកាន់ព្រំដែនភាគខាងជើងរបស់ប្រទេស ដើម្បីឆ្លើយតបសកម្មភាពមួយនេះ៕

មតិយោបល់