ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ត្រៀមខ្លួនរួចជាស្រេច ដើម្បីពន្យារពេលដំណើរការ Brexit

EU: សហភាពអឺរ៉ុបនិយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីពន្យារពេលចំពោះការស្នើសុំ ឲ្យមានការផ្លាស់ប្តូរ ក្រោយដំណើរការ Brexit ប្រសិនបើចក្រភពអង់គ្លេសចង់បាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០១៨។

ផែនការនាពេលបច្ចុប្បន្ន គឺមានរយ:ពេល ២១ខែ ដើម្បីអាចឲ្យដំណើរ Brexit រលូនទៅបាន សម្រាប់ចក្រភពអង់គ្លេស និងទំនាក់ទំនងអចិន្រ្តៃយ៍របស់សហភាពអឺរ៉ុប នាពេលអនាគត។

ប៉ុន្តែដោយភាគីទាំងពីរ មិនទាន់ឈានដល់កិច្ចព្រមព្រៀង ជាមួយគ្នានៅឡើយ ទើបនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី តេរ៉េហ្សា មេ​ បាននិយាយថា ការរៀបចំណេះ អាចត្រូវបានពន្យារពេល ក្នុងរយ:ពេលពីរបីខែទៅមុខទៀត ប្រសិនបើចាំបាច់។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី មេ បានបញ្ជាក់ថា លោកស្រីមិនបានស្នើឲ្យមានពន្យារពេលនៃការផ្លាស់ប្តូរនោះទេ ប៉ុន្តែថាការមានជម្រើស ឬធ្វើដូច្នេះ អាចជួយដោះស្រាយភាពជាប់គាំង នាពេលបច្ចុប្បន្ន នៅតាមព្រំដែនអៀឡង់បាន៕

មតិយោបល់