Post News Media ព័ត៌មានអន្តរជាតិ អាមេរិក និងកូ...

អាមេរិក និងកូរ៉េខាងត្បូង ផ្អាកការធ្វើសមយុទ្ធយោធារួមគ្នា

សិង្ហបុរី: រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis និងសមភាគីកូរ៉េខាងត្បូងលោក Jeong Kyeong-doo បានលុបចោលការធ្វើសមយុទ្ធយោធារួមគ្នាមួយឈ្មោះថា Vigilant Ace ដែលគ្រោងនឹងធ្វើទ្បើង នៅខែធ្នូខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Dana White បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រីទាំងពីរបានយល់ព្រមគ្នា ដើម្បីផ្អាកសមយុទ្ធមួយនេះ ក្នុងគោលបំណងរក្សា និងបន្តកិច្ចប្រឹងប្រែង​ផ្នែក​ការទូត​ ជាមួយ​​​កូរ៉េ​ខាង​ជើង។

ដោយរដ្ឋមន្ត្រីទាំងពីរ បានប្តេជ្ញាចិត្តកែលំអការហ្វឹកហ្វឺន ដើម្បីធានាដល់ការត្រៀមខ្លួន សម្រាប់កងកម្លាំងរបស់ពួកគេ ហើយបានបញ្ជាក់ថា តម្រូវការសម្រាប់សមយុទ្ធយោធា នឹងនៅតែបន្តធ្វើនាពេលអនាគត ។

ការសម្រេចចិត្តនេះ បានកើតឡើងនៅពេលដែលលោក Mattis បានជួបជាមួយលោក Jeong និងរដ្ឋមន្ត្រីក្រសួងការពារជប៉ុនលោក Takeshi Iwaya កាលពីថ្ងៃសុក្រ នៅឯជំនួបកំពូលសន្តិសុខមួយ នៅសិង្ហបុរី៕

Loading...