ព័ត៌មានអន្តរជាតិ

រដ្ឋបាលអាមេរិក កំពុងពិចារណា​ឡើង​វិញ​ពី​ជំនួយ​បរទេស ​ខណៈ​​ឥទ្ធិពលចិនកាន់តែសម្បើមនៅជុំវិញពិភពលោក

អាមេរិក: បន្ទាប់ពីមើលឃើញពីឥទ្ធិពល​ ​និងកិច្ចផ្ដួចផ្ដើមផ្លូវរបស់​ចិន ​ទៅលើផ្នែក​នានា​ជុំវិញ​ពិភព​លោក ជាមួយការដើ​រ​តួនាទីយ៉ាងសំខាន់ ​នៅ​ក្នុង​ការ​វិនិយោគទុន​ខាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដែល​មាន​ទំហំទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ នៅ​ទូទាំង​ទ្វីប​អាស៊ី ​អាហ្វ្រិក​ និង​តំបន់​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​ក បានធ្វើឲ្យរដ្ឋ​បាល​លោក ​ដូណាល់ ​ត្រាំ ​កំពុងពិចារណា​ឡើង​វិញ ​ពីផែនការកាត់​បន្ថយជំនួយ​បរទេស ដែល​ជាយុទ្ធ​សាស្រ្ត​គិត​​អាមេរិក​ជាធំនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋ​មន្រ្តីការ​បរទេសអាមេរិក​លោក ​Mike Pompeo ​បាន​ផ្តល់​បទ​សម្ភាសន៍ នៅក្រុង​ Mexico City ​​ថា «ការ​វិនិយោគទុន​បរទេស​របស់ក្រុងប៉េកាំង ​នឹង​ពុំ​មាន​ចំនួន​ច្រើន​លើស​លុបជាង​​អាមេរិក​នោះ​ទេ»។

ដោយ​លោក​បានអះអាង​ថា «​យើង​មិនបាន​មាន​បញ្ហា ទៅនឹង​ការ​វិនិយោគពាណិជ្ជកម្ម​របស់​ចិន​ទ្បើយ ព្រោះវាគឺជា​សិទ្ធិរបស់​គេ​ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ពិភព​លោក ​តែយើង​ជឿ​​ថា ​ប្រសិន​បើរដ្ឋបាលអាមេរិក ចង់ប្រកួត​ប្រជែង​វា ​ជាមួយ​ពួក​គេ​នោះ អាមេរិកនឹង​មានភាព​ល្អប្រសើរ​បំផុត»៕

មតិយោបល់