ព័ត៌មានអន្តរជាតិ

ពលរដ្ឋរាប់ពាន់នាក់ប្រមូលផ្តុំគ្នា ដើម្បីការបោះឆ្នោតឯករាជ្យនៅតៃវ៉ាន់

តៃវ៉ាន់: សកម្មជនឯករាជ្យរាប់ពាន់នាក់ បានធ្វើដំណើរតាមដងផ្លូវនៅថ្ងៃសៅរ៍នេះ សម្រាប់ការជួបជុំគ្នាដ៏ធំមួយ ដើម្បីធ្វើការស្ដីបន្ទោសដល់ទីក្រុងប៉េកាំង និងបញ្ហាប្រឈមចំពោះរដ្ឋាភិបាលខ្លួន ដែលមានជម្លោះកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១៨។

ការតវ៉ាមួយ នៅកណ្តាលទីក្រុងតៃប៉េ បានកើតឡើងចំពេលដែលចិន បានជំរុញការអះអាងរបស់ពួកគេ សម្រាប់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងអំណាចដោយខ្លួនឯង និងការតស៊ូប្រឆាំងរបស់ប្រធានាធិបតីលោកស្រី Tsai Ing-wen ចំពោះក្រុងប៉េកាំង ដើម្បីទទួលបានឯករាជ្យភាពលើកោះមួយនេះ។

សូមជំរាបថា វាជាការតវ៉ាទ្រង់ទ្រាយធំដំបូងគេ ដែលទាមទារឲ្យមានការបោះឆ្នោតឯករាជ្យពេញលេញ ចាប់តាំងពីតៃវ៉ាន់ បានក្លាយជាកោះមានលទ្ធិប្រជាធិបតេយ្យជាលើកដំបូង ក្នុងរយ:ពេលជាង ២០ ឆ្នាំមកហើយ៕

មតិយោបល់