Post News Media ព័ត៌មានអន្តរជាតិ អាល្លឺម៉ង់ អា...

អាល្លឺម៉ង់ អាចនឹងបញ្ឈប់ការលក់អាវុធទៅកាន់អារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធនឹងការស្លាប់របស់លោក Khashoggi

អាល្លឺម៉ង់: អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល បាននិយាយថា វានឹងមិនអាចទៅរួចទៀតទេ ក្នុងការបន្តការនាំចេញអាវុធទៅកាន់អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីមានករណីសង្ស័យ ជុំវិញការស្លាប់របស់អ្នកសារព័ត៌មានជនជាតិអារ៉ាប៊ីសាអ៊ូឌីត លោក Jamal Khashoggi នោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

លោកស្រី មឺគែល បានចង្អុលបង្ហាញថា ក្រុងប៊ែកទ្បាំង បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះឃាតកម្មលើលោក Khashogigi ដែលបានកើតឡើង នៅក្នុងស្ថានកុងស៊ុលប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅឯទីក្រុងអ៊ីស្តង់ប៊ុលរបស់តួកគី ដោយបានអំពាវនាវឲ្យមានការស៊ើបអង្កេត ឲ្យបានហ្មត់ចត់ទៅលើហេតុការណ៍នេះ។

ក្នុងនោះលោកស្រី បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីក្រុងប៊ែកឡាំងថា៖ «ខ្ញុំយល់ស្រប ជាមួយនឹងអ្នកទាំងអស់គ្នា ដែលនិយាយថា ការនាំចេញសព្វាវុធ ទៅកាន់ទីក្រុងរីយ៉ាដ​ គួរតែត្រូវបានកំណត់ឲ្យរួចរាល់…ហើយវា ក៏មិនអាចកើតមានឡើងដែរ ក្នុងស្ថានភាពដែលយើង កំពុងស្ថិតនៅពេលនេះ»។

លោកស្រី បានបន្ថែមថា «ទាក់ទងនឹងការនាំចេញអាវុធ វាមិនអាចទៅរួចទេក្រោមកាល:ទេស: ដែលយើងបានឃើញនោះ ដោយលោកស្រី បានបញ្ជាក់ថា អាល្លឺម៉ង់កំពុងពិចារណាពីប្រតិកម្មបន្ថែម ចំពោះការស្លាប់របស់លោក Khashoggi ៕

Loading...