Post News Media ព័ត៌មានអន្តរជាតិ សារព័ត៌មានរដ្...

សារព័ត៌មានរដ្ឋចិន រិះគន់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកកប់ៗមាត់ ជុំវិញការព្រមានអំពីហានិភ័យនៃការវិនិយោគរបស់ចិន

ចិន: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរិះគន់យ៉ាងខ្លាំងក្លាទៅលើរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Mike Pompeo កាលពីថ្ងៃច័ន្ទ បន្ទាប់ពីលោក បានធ្វើការផ្តល់យោបល់ នៅអាមេរិកឡាទីន ជុំវិញការព្រមានអំពីហានិភ័យ នៃការវិនិយោគរបស់ចិន ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង សម្រាប់ឥទ្ធិពលមហាអំណាចទាំងពីរនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

ក្រុងប៉េកាំង បានដណ្តើមយកដែនដីដ៏សម្បូរធនធាន នៅអាមេរិកឡាទីន ដោយបានបង្កើននូវក្តីព្រួយបារម្ភរបស់អាមេរិកថា ប្រទេសមានសេដ្ឋកិច្ចដ៏ធំលំដាប់ទី ២ នៅលើពិភពលោកមួយនេះ កំពុងបង្កើតឥទ្ធិពល ក្នុងគ្រាមានសង្គ្រាមពាណិជ្ជកម្ម ជាមួយក្រុងវ៉ាស៊ីនតោន។

នៅចុងបញ្ចប់ដំណើរទស្សនកិច្ច កាលពីសប្ដាហ៍មុន ក្នុងទីក្រុងប៉ាណា និងម៉ាម៉ិកស៊ីកូ លោក Pompeo បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា « នៅដែលពេលចិនមកដល់ទីនេះ ដោយពួកគេបានបង្ហាញខ្លួន ជាមួយកិច្ចព្រមព្រៀង វាហាក់បីដូចជាល្អ និងត្រឹមត្រូវណាស់ ប៉ុន្តែតាមពិតជារឿងមិនមែនល្អទ្បើយ សម្រាប់ពលរដ្ឋរបស់អ្នកនោះ»៕

Loading...