Post News Media ព័ត៌មានអន្តរជាតិ ចក្រភពអង់គ្លេ...

ចក្រភពអង់គ្លេស ទំនងជានឹងស្វែងរកការពន្យារពេល សម្រាប់ការផ្លាស់ប្តូរ Brexit

អង់គ្លេស: នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី តេរ៉េហ្សា មេ បាននិយាយថា ដំណើរការចាកចេញ នៅក្នុងកិច្ចព្រមព្រៀង រវាងចក្រភពអង់គ្លេស ជាមួយសហភាពអឺរ៉ុប គឺ ៩៥ ភាគរយហើយ ត្រូវបានដោះស្រាយ ប៉ុន្តែបញ្ហាព្រំដែនអៀរឡង់ នៅតែជាចំណុចជាប់គាំង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

ថ្លែងទៅកាន់សភាអង់គ្លេស កាលពីថ្ងៃច័ន្ទ លោកស្រី មេ បាននិយាយថា រដ្ឋាភិបាលអង់គ្លេស អាចនឹងស្នើសុំពន្យារពេល នៅក្នុងដំណើរការចាកចេញរបស់ខ្លួន ដែលបានគ្រោងទុកពីសហភាពអឺរ៉ុប ឬដំណើរការ Brexit ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ខាងមុខ។

ដោយលោកស្រី បានប្រាប់ក្រុមអ្នកតាក់តែងច្បាប់ នៅទីក្រុងឡុងដ៍ថា មានភាគរយតិចតួចណាស់ ដែលអាចអះអាងថា ការពន្យារពេល ក្នុងការអនុវត្តដំណើរការនេះ នឹងត្រូវបានគេយកចិត្តទុកដាក់ ក្នុងករណីប្រសិនបើយើងប្រាកដថា ធ្វើវាត្រឹមតែសម្រាប់រយ:ពេលខ្លីប៉ុណ្ណោះ» ៕

Loading...