ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-16 នឹងត្រូវបញ្ជូនទៅឲ្យទ័ពអាកាសកោះតៃវ៉ាន់ជាលើកដំបូង

អាមេរិក: យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ក្រុមហ៊ុន Lockheed Martin បានទទួលការធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 នៅលើកោះ ដែលវានឹងត្រូវបញ្ជូនទៅឲ្យកងទ័ពអាកាសតៃវ៉ាន់ជាលើកដំបូង ខណ:ដែលកោះមួយនេះ កំពុងចាប់ផ្តើមជួសជុលម៉ាស៊ីន F-16 ដ៏ធំបំផុតរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។

រដ្ឋាភិបាលក្រុងតៃប៉ិ បានចុះកិច្ចសន្យាជាមួយ Lockheed Martin ក្នុងការធ្វើឲ្យប្រសើរឡើងនូវយន្តហោះចម្បាំង 144 F-16 A / B Fighting Falcons អាចកំណត់រចនាសម្ព័ន្ធកម្រិតខ្ពស់បំផុត Viper ដើម្បីឲ្យយន្តហោះប្រភេទ F-16s អាចប្រើប្រាស់អាវុធកាន់តែទំនើបជាងមុន។

សូមជំរាបថា សាជីវកម្មអភិវឌ្ឍឧស្សាហកម្មអេឡិចត្រូនិច (AIDC) ដែលគ្រប់គ្រងដោយរដ្ឋរបស់កោះតៃវ៉ាន់ ក៏ត្រូវបានចូលរួមយ៉ាងសកម្ម សម្រាប់ការកែប្រែយន្តហោះនេះផងដែរ៕

មតិយោបល់