ព័ត៌មានអន្តរជាតិ

លោកពូទីន ជួបលោក Bolton ចំពេលមានភាពតានតឹង ទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអាមេរិក

រុស្ស៊ី: ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងមូស្គូ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការចរចាកាលពីថ្ងៃអង្គារ លោក Bolton បាននិយាយថា ក្រុងវ៉ាស៊ីនតោន ចង់ដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរដ៏សំខាន់ជាមួយរុស្ស៊ី ដោយសារពួកគេជឿថា ក្រុងមូស្គូបានរំលោភបំពាន លើកិច្ចព្រមព្រៀងមួយនេះ។

ដោយលោក Bolton បានបន្ថែមទៀតថា គ្រោះថ្នាក់ចំពោះអឺរ៉ុប មិនមែនជាការដកខ្លួនចេញ ពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) របស់អាមេរិក ដែលមានអាយុកាល ៣១ ឆ្នាំនោះទេ ប៉ុន្តែការគំរាមកំហែងមីស៊ីលរបស់រុស្ស៊ី ដែលបានដាក់ពង្រាយរួចហើយ ទើបជាគ្រោះថ្នាក់។

ក្នុងនោះលោក ក៏បានចង្អុលបង្ហាញពីកង្វល់ ទាក់ទងទៅនឹងសមត្ថភាពផលិតអាវុធកម្រិតមធ្យមដ៏ធំរបស់ចិនផងដែរ៕

មតិយោបល់