ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ ប្រសិនបើអាមេរិក បញ្ជូនមីស៊ីលទៅទ្វីបអឺរ៉ុប រុស្ស៊ីនឹងឆ្លើយតបចំពោះរឿងនេះ

រុស្ស៊ី: ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រដ្ឋាភិបាលនឹងឆ្លើយតប តាមករណីជាក់ស្ដែង ប្រសិនបើអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

ការព្រមានរបស់លោក ពូទីន បានកើតទ្បើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍ថា លោកមានបំណងចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធនុយក្លេអ៊ែរឆ្នាំ ១៩៨៧ ដែលជាការលុបបំបាត់មីស៊ីល និងនុយក្លេអ៊ែរនៅតំបន់អឺរ៉ុប។

ដោយលោកពូទីន បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធថា «បើសិនអាមេរិក នឹងដកខ្លួនចេញពីសន្ធិសញ្ញា INF នោះ មានន័យថាអាមេរិក នឹងចាប់ផ្ដើមផលិតមីស៊ីលបន្តរបស់ខ្លួន ហើយសំណួរចម្បងសួរថា តើពួកគេ នឹងធ្វើអ្វី ជាមួយមីស៊ីថ្មីទាំងនេះ ប្រសិនបើពួកគេ បញ្ជូនវាទៅកាន់អឺរ៉ុបនោះ ចម្លើយរបស់យើង គឺថារុស្ស៊ីនឹងធ្វើការឆ្លើយតបចំពោះរឿងនេះ»។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ត្រាំ បាននិយាយថា សន្ធិសញ្ញានេះ គ្មានប្រសិទ្ធភាពទេ ពីព្រោះវាមិនបានរួមបញ្ចូលប្រទេសចិន ដែលកំពុងមានមីស៊ីលរយ:មធ្យមទ្បើយ៕

មតិយោបល់