ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា នឹងធ្វើទស្សនកិច្ចនៅជប៉ុននាសប្តាហ៍ក្រោយ

ឥណ្ឌា: នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយ:ពេលពីរថ្ងៃ ទៅកាន់ប្រទេសជប៉ុន នាសប្តាហ៍ក្រោយ ដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vijay Gokhale បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Modi នឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែតុលាខាងមុខ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

ដោយនាយករដ្ឋមន្ត្រីឥណ្ឌា នឹងចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី១៣ រវាងឥណ្ឌា និងជប៉ុន ដែលជាផ្នែកមួយ ក្រៅពីជំនួបចរចាទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ។

ប្រភពពីក្រុមមន្ត្រី បាននិយាយថា ប្រទេសទាំងពីរទំនងជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Modi ទៅកាន់ប្រទេសជប៉ុនផងដែរ៕

មតិយោបល់