Post News Media ព័ត៌មានអន្តរជាតិ កងជីវពលអាមេរិ...

កងជីវពលអាមេរិក ត្រៀមចាត់វិធានការការពារព្រំដែន ប្រឆាំងនឹងក្រុមជនចំណាកស្រុក

អាមេរិក: ក្រុមសកម្មជនស៊ីវិល ដែលមានកាំភ្លើង និងពាក់អាវការពារ បានប្រមូលផ្ដុំគ្នានៅព្រំប្រទល់ខាងត្បូងរបស់អាមេរិក ដើម្បីផ្តល់ការគាំទ្រដល់ឆ្មាំជាតិ និងកម្លាំងល្បាតព្រំដែនរបស់អាមេរិក ខណ:ដែលក្រុមជនចំណាកស្រុក គ្មានឯកសាររាប់ពាន់នាក់ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែន។ នេះបបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។

ពលរដ្ឋអាមេរិកដែលមានអាវុធ និងឧបករណ៍ កំពុងរៀបចំពង្រឹងបន្ថែមទៀតនូវព្រំប្រទល់ភាគខាងត្បូង រួមជាមួយកម្លាំងការពារព្រំដែន និងឆ្មាំជាតិ ដើម្បីបញ្ឈប់ចរាចរណ៍របស់ជនអន្តោប្រវេសន៍ខុសច្បាប់ មិនឲ្យឆ្លងចូលទៅក្នុងសហរដ្ឋអាមេរិក។

មកទល់ពេលនេះ វានៅមិនទាន់ច្បាស់ទេថា តើមានក្រុមសកម្មជនស៊ីវិលប៉ុន្មាននាក់ នឹងមកដល់ព្រំដែន ដើម្បីប្រឆាំងនឹងការធ្វើចរាចរណ៍ជាលើកដំបូង របស់ជនចំណាកស្រុក ដែលត្រូវបានគេប៉ាន់ប្រមាណថា មានមនុស្សប្រហែល ៤,០០០នាក់ ដែលភាគច្រើនជាពលរដ្ឋ នៃប្រទេសហុងឌូរ៉ាស ដែលមានបំណងចង់ឆ្លងចូលទៅក្នុងសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេ៕

Loading...