Post News Media ព័ត៌មានអន្តរជាតិ យន្តហោះចម្បាំ...

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារតំបន់ហ្គាហ្សា នៅក្នុងការឆ្លើយតបនឹងការបាញ់ផ្លោងរបស់ប៉ាឡេស្ទីន

អ៊ីស្រាអែល: គ្រាប់រ៉ុក្កែតចំនួន ១៦គ្រាប់ ត្រូវបានបាញ់ចេញ កាលពីថ្ងៃសុក្រពីតំបន់កាហ្សាស្ទ្រីប ឆ្ពោះទៅកាន់ទីក្រុង Sderot និងទីតាំងលំនៅផ្សេងៗទៀត នៅភាគខាងត្បូងអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតចំនួន ១០ គ្រាប់ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារជាតិ Iron Dome របស់ខ្លួន។

ប្រភពពី IDF បានបន្ថែមថា យន្ដហោះចម្បាំង និងឧទ្ធម្ភាគចក្រ បានវាយប្រហារគោលដៅនៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយ:ពេលខ្លីមួយ បន្ទាប់ពីការបាញ់គ្រាប់រ៉ុកកែតរបស់ប៉ាទ្បេស្ទីន។

សូមជំរាបថា កាលពីថ្ងៃសុក្រ មានជនជាតិប៉ាឡេស្ទីនចំនួន ១៦,០០០ នាក់ បានធ្វើបាតុកម្មនៅជិតរបងព្រំដែនសន្តិសុខ ហើយបានបំផ្ទុះគ្រាប់បែក និងបាញ់រ៉ុក្កែត រួមទាំងដុតសំបកកង់ទៀតផង៕

Loading...