ព័ត៌មានអន្តរជាតិ

រងើកសង្គ្រាមចាប់ផ្ដើមហួចទ្បើង! ខណៈមេដឹកនាំចិន ធ្វើការព្រមានទៅលើបញ្ហាកោះតៃវ៉ាន់

ចិន: ប្រធានាធិបតីចិនលោក ស៊ី ជីនភីង បានបញ្ជាឲ្យក្រុមយោធាជាតិ ដែលឃ្លាំមើលនៅសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម ចំពេលមានភាពតានតឹងរវាងចិន និងអាមេរិកបន្តកើនឡើងទៅលើបញ្ហាពាណិជ្ជកម្ម និងវត្តមានចិនកាន់តែច្រើន នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើយោងតាមសារព័ត៌មាន​ Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។

ដកស្រង់សម្តីប្រធានាធិបតីលោក ស៊ី ដោយអ្នកសារព័ត៌មានរដ្ឋ CCTV កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា «វាពិតជាចាំបាច់ណាស់ ដើម្បីពង្រឹងបេសកកម្ម … ​និងផ្តោតសំខាន់លើការត្រៀមលក្ខណ: សម្រាប់ប្រយុទ្ធប្រឆាំងនឹងសង្គ្រាម»។

ដោយលោក ស៊ី បានបន្ថែមថា «យើងត្រូវបង្កើនការហ្វឹកហ្វឺន ដើម្បីត្រៀមប្រយុទ្ធ ក៏ដូចជាការធ្វើសមយុទ្ធបង្កើន នូវសមត្ថភាពកងទ័ពរបស់យើង»។

សូមជំរាបថា ជម្លោះទាមទារនៅក្នុងដែនទឹកដ៏ធំរបស់ក្រុងប៉េងកាំង ក្នុងនោះរួមមានកោះ តំបន់ថ្មប៉ប្រះទឹក និងផ្លូវសមុទ្រ កំពុងប្រឈម ជាមួយបណ្ដាប្រទេសដូចជា វៀតណាម ម៉ាឡេ ស៊ីហ្វីលីពីន ប្រ៊ុយណេ និងកោះតៃវ៉ាន់៕

មតិយោបល់