Post News Media ព័ត៌មានអន្តរជាតិ Update៖ ក្ដីស...

Update៖ ក្ដីសង្ឃឹមនៃអ្នករស់រានមានជីវិតហាក់សូន្យឈឹង បន្ទាប់ពីយន្តហោះ​ឥណ្ឌូនេស៊ី ដឹក​មនុស្ស​១៨៨​នាក់ ​ធ្លាក់​ចូលក្នុង​សមុទ្រ

ឥណ្ឌូនេស៊ី: សាច់ញាតិ ព្រមទាំងសមាជិកគ្រួសារជាច្រើននាក់ របស់ជនរងគ្រោះ នៅក្នុងករណីធ្លាក់យន្តហោះ​នៅឥណ្ឌូនេស៊ី កំពុងសោកសៅ និងរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។

ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ រួមទាំងបុគ្គលិកនៅលើវាសរុបចំនួន ១៨៨នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Airមួយគ្រឿង បានធ្លាក់ចូលក្នុងសមុទ្រ ក្រោយពីវាហោះចេញពីក្រុងហ្សាការតា ទៅកាន់កោះស៊ូម៉ាត្រា បានបន្តិចកាលពីព្រឹកថ្ងៃច័ន្ទ។

រូបភាពកម្ទេចកម្ទីនៃយន្តហោះ ត្រូវបានគេបង្ហោះលើបណ្តាញសង្គម រួមមានទូរស័ព្ទចល័ត សៀវភៅ ថង់ឥវ៉ាន់ និងផ្នែកខ្លះនៃតួយន្តហោះ ដែលប្រមូលដោយបុគ្គលិកជួយសង្រ្គោះ តាមរយ:ការស្វែងរកនៅក្នុងពីសមុទ្រ៕

Loading...