Post News Media ព័ត៌មានអន្តរជាតិ សហភាពអឺរ៉ុប ប...

សហភាពអឺរ៉ុប បង្កើនកងទ័ពជើងទឹក ដើម្បីទប់ទល់នឹងរុស្ស៊ី ខណ:អាល្លឺម៉ង់ កំពុងធ្វើការនាំមុខគេ

EU: បណ្ដាលរដ្ឋនៅអឺរ៉ុប បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកដ៏សំខាន់ នៅក្នុងសមុទ្រ Baltic ខណ:អាល្លឺម៉ង់ បានដើរតួនាទីនាំមុខគេ នៅក្នុងសកម្មភាពមួយនេះ ដើម្បីធ្វើការត្រៀមខ្លួនទប់ទល់ ចំពោះការគំរាមកំហែងរបស់រុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។

កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា នៅថ្ងៃច័ន្ទនេះ អាឡឺម៉ង់ នឹងចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹកសំខាន់ៗ នៅឯឆ្នេរសមុទ្រហ្វាំងឡង់ ក្នុងនោះរួមមានទាហានជើងទឹកចំនួន ៣,៦០០ នាក់ អង្គភាពយោធា ៤០ នាក់ និងយន្តហោះចម្បាំង ៣០គ្រឿង មកពីបណ្តាប្រទេសអឺរ៉ុបជាច្រើន។

សូមជំរាបថា សមយុទ្ធនេះ គឺផ្តោតសំខាន់ទៅលើការធ្វើឲ្យសមុទ្រ Baltic មានសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម៕

Loading...