ព័ត៌មានអន្តរជាតិ

អាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធាជាសកល សម្រាប់យុទ្ធសាស្រ្តកងកម្លាំងនុយក្លេអ៊ែរ

អមេរិក: បញ្ជាការយុទ្ធសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធអាមេរិក (USSTRATCOM) បានប្រកាសអំពីការចាប់ផ្តើមធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំរបស់ខ្លួន សម្រាប់យុទ្ធសាស្រ្តកងកម្លាំងនុយក្លេអ៊ែរ ដែលមានឈ្មោះថា «Global Thunder 2019» ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

តាមសេចក្ដីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយ USSTRATCOM កាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា សមយុទ្ធនេះ ត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ទីតាំង ប្រសិនបើចាំបាច់ ក្នុងករណីមានការវាយប្រហារមកលើអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងការត្រៀមខ្លួនរបស់យោធា ក្នុងការទប់ស្កាត់អាវុធនុយក្លេអ៊ែរ។

ប្រភពដដែល បានបន្ថែមថា កងទ័ពអាមេរិក ត្រូវតែត្រៀមលក្ខណ: ដើម្បីអនុវត្តការសកម្មភាពប្រុងជើងការគ្រប់ទីកន្លែង នៅក្នុងពិភពលោក នាពេលណាដែលចាំបាច់៕

មតិយោបល់