ព័ត៌មានអន្តរជាតិ

Update៖ ករណីក្មេងបីនាក់លិចទូកនៅខេត្តកណ្ដាល ពេលនេះរកឃើញសាកសពក្មេងស្រីម្នាក់ហើយ

កណ្ដាល: សពក្មេងស្រីម្នាក់ ត្រូវបានរកឃើញហើយ នៅក្នុងករណីលិចទូក បណ្តាលឲ្យមនុស្ស៥នាក់ មានទាំងចាស់ និងក្មេង បានធ្លាក់ចូលទៅក្នុងទឹក ហើយប្រជាពលរដ្ឋជួយសង្គ្រោះ បាន២នាក់បញ្ជូនទៅមន្ទីរពេទ្យ ខណ:នៅសល់ក្មេងៗ៣នាក់ទៀត រកមិនទាន់ឃើញនោះ។

សពត្រូវបានរកឃើញ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ចំណែកសពក្មេងរងគ្រោះពីរនាក់ទៀត កំពុងស្វែងរកបន្ត។

គួររំឭកថា ករណីលិចទូកនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល៕

មតិយោបល់