Post News Media ព័ត៌មានអន្តរជាតិ ​វរសេនីយ៍ត្រី...

​វរសេនីយ៍ត្រី មក​ពី​កងពលតូច​អន្តរាគមន៍​ស្មើ​ជើង​លេខ​១៤ម្នាក់ លោតពីលើអគារសម្លាប់ខ្លួន ក្នុង​សាកលវិទ្យាល័យ​ការពារ​ជាតិ

ភ្នំពេញ: កាលពីវេលា​ម៉ោង​៣ ​និង​៣៥០​នាទី រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី​៣០ ខែតុលា​ ឆ្នាំ២០១៨ មាន​ករណីបុរសម្នាក់ ធ្វើអត្តឃាត​ដោយ​លោត​ពីលើ​អគារ​ ក្នុង​សាកលវិទ្យាល័យ​ការពារ​ជាតិ អគារ​B ស្ថិតភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ។

សពជនរងគ្រោះឈ្មោះ រិ​ន រី ភេទ​ប្រុស អាយុ​ប្រហែល​៤៥​ឆ្នាំ ឋាន:​វរសេនីយ៍ត្រី មក​ពី​កងពលតូច​អន្តរាគមន៍​ស្មើ​ជើង​លេខ​១៤ នៅ​ពោធិ៍សាត់ ជា​សិក្ខាកាម​ជំនាន់​ទី​២ ឆ្នាំ​ទី​១ វគ្គ​បរិញ្ញាប័ត្រ​ជាន់ខ្ពស់ អប់រំ​ចិត្តសាស្ត្រ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា នៅ​ពេល​កើតហេតុ គេបានប្រទះឃើញ​ជន​រង​គ្រោះ​ខាងលើ​ដេក​នៅ​លើ​ឥដ្ឋ នឹកស្មាន​ថា​ជនរងគ្រោះ​ស្រវឹង​ទើបដេកបែបនេះ ក្រោយមក​ក៏​ភ្ញាក់ផ្អើល ពេលបាន​ដឹង​ថា ​ជនរងគ្រោះ
ខាងលើ​លោត​សម្លាប់​ខ្លួនពីលើអគារនោះ។

ប្រភពដដែលបន្តថា ជនរងគ្រោះបាន​លោត​សម្លាប់​ខ្លួន ​នៅ​វេលា​ម៉ោង​ប្រហែល​១២​រំលង​អធ្រាត្រ ដោយសារពេលនោះ ​មានគេ​បានឮ​សំទ្បេងធ្លាក់​ ប៉ុន្តែ​ពុំ​មាន​នរណា​​ចាប់អារម្មណ៍នោះទេ ស្រាប់តែ​ព្រលឹម​ឡើង ​សិក្ខាកាម​បាន​ក្រោក​ហាត់ប្រាណ​ ក៏​មានការ​ផ្អើលបែបនេះ។

សូមជំរាបថា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្តឃាត់នេះ ​គេនៅ​មិន​ទាន់​ដឹងច្បាស់ទេ៕

Loading...