ព័ត៌មានអន្តរជាតិ

លោក ត្រាំ ធ្វើដំណើរទស្សនកិច្ចនៅទីក្រុងភី​ត​ធឺ​ស្បឺ​ក ចំពេលមាន​មនុស្ស​ជាង​១​ពាន់​នាក់​ផ្ទុះការ​តវ៉ា

អាមេរិក: ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងការសោកស្តាយ នៅឯ​វិហារជ្វី​ហ្វ​មួយ ​ក្នុង​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ ជាកន្លែងដែលមនុស្ស ១១នាក់ ត្រូវបានបាញ់សម្លាប់កាលពីចុងសប្តាហ៍ ​នៅក្នុង​ការវាយប្រហារ​ប្រឆាំងនឹង​ជនជាតិ​ជ្វី​ហ្វ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

ទន្ទឹមនឹងការមកដល់របស់លោក ក្នុងដំណើរទស្សនលើកកិច្ចនេះ ក៏មានក្រុមអ្នកតវ៉ាជាង ១,៥០០ នាក់ បានប្រមូលម្ដុំគ្នា នៅក្បែរនោះ ដើម្បីបង្ហាញការមិនទទួល​​ស្វាគមន៍ ចំពោះ​វត្តមានប្រធានាធិបតី​អាមេរិកទ្បើយ និង​បានកាន់​បដា​​សរសេរថា ប្រធានាធិបតី​ពោរពេញ​ដោយ​ការ​ស្អប់ ចាក​ចេញពី​រដ្ឋ​របស់​យើងទៅ។​

លោក ត្រាំ រួមជាមួយជំទាវទីមួយ មេទ្បានី ត្រាំ កូនស្រី និងកូនប្រសាររបស់លោក បានដាក់​ផ្កា​ពណ៌​ស​ និង​ដុំថ្ម​តូច​មួយ​នៅលើ​ផ្កាយ​នីមួយៗ ​ដែល​បន្តុប​គរ​លើ​គ្នា​ ដើម្បី​រំឭក​ដល់​អ្នកស្លាប់​នៅ​វិមាន​អនុស្សាវរីយ៍​បណ្តោះអាសន្ន​ ខាងក្រៅ​វិហារ Tree of Life​ ក្នុងទីក្រុងភីតធឺស្បឺក Pittsburgh ។

ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងនៅពេលអ្នកកាន់ទុក្ខ បានចូលរួមបុណ្យសពលើកទី១ សម្រាប់ជនរងគ្រោះ ដែលត្រូវបានសម្លាប់យ៉ាងរង្គាល៕

មតិយោបល់