ព័ត៌មានអន្តរជាតិ

Update៖ ឥណ្ឌូនេស៊ី នឹងពិនិត្យយន្តហោះ Boeing 737 MAX ទាំងអស់ បន្ទាប់ពីការធ្លាក់យន្តហោះដឹកមនុស្ស ១៨៩នាក់ របស់ Lion Air

ឥណ្ឌូនេស៊ី: រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបញ្ជាឲ្យពិនិត្យមើលយន្តហោះដឹកអ្នកដំណើរ Boeing 737-MAX ទាំងអស់ អំទ្បុងពេលដែលក្រុមជួយសង្គ្រោះ បានរកឃើញសពជនរងគ្រោះបន្ថែម ពីយន្ដហោះដែលបានធ្លាក់ ចូលក្នុងសមុទ្រ ជាមួយមនុស្ស ១៨៩ នាក់ ជិះនៅលើវា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០១៨។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបានចូលបម្រើការងារ កាលពីប៉ុន្មានខែមុន បានធ្លាក់ចូលសមុទ្រចាវ៉ា កាលពីថ្ងៃច័ន្ទ ក្រោយវាបានហោះចេញពីរដ្ឋធានីហ្សាកាតា។

រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូនេស៊ីលោក Budi Karya បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអាកាសចរណ៍ពីរដ៏ធំរបស់ប្រទេស គឺ Lion Air និង Garuda ត្រូវបានបញ្ជាឲ្យត្រួតពិនិត្យ គ្រប់យន្តហោះ Boeing 737 MAX របស់ពួកគេ ហើយលទ្ធផលនៃការត្រួតពិនិត្យនឹងត្រូវបញ្ជូនទៅកាន់ភ្នាក់ងារសុវត្ថិភាព ដើម្បីជួយអង្កេតការណ៍៕

មតិយោបល់