Post News Media ព័ត៌មានអន្តរជាតិ អាមេរិក កំពុង...

អាមេរិក កំពុងត្រៀមខ្លួនដើម្បីធ្វើការវាយលុកនៅក្នុងទីអាវកាស

អាមេរិក: រដ្ឋមន្ត្រីការពារជាតិលោក James Mattis បាននិយាយនៅឯវិទ្យាស្ថានសន្តិភាពអាមេរិក (USIP) ថា កងកម្លាំងប្រដាប់អាវុធអាមេរិក ត្រូវតែប្រើប្រាស់ក្របខ័ណ្ឌ នៃបញ្ជាការអវកាសថ្មី ដែលត្រូវបានប្រកាស ដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅដើមឆ្នាំនេះ ដើម្បីបន្តការវាយលុករបស់ពួកគេ សម្រាប់ការរក្សាអធិបតេយ្យភាពយោធានៅទីអវកាស។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

លោក Mattis បានឱ្យដឹងកាលពីថ្ងៃអង្គារថា៖ «យើងត្រូវត្រៀមខ្លួន ដើម្បីធ្វើការវាយលុកក្នុងទីអាវកាស។ ដោយលោកបញ្ជាក់ថា បើសិនមិនមានការប្រកួតប្រជែង នៅក្នុងពិភពលោក ក៏មិនអាចមានការការពារ និងជ័យជម្នះបានទ្បើយ»។

ក្នុងនោះលោកបានបន្ថែមថា កងយោធាអាមេរិក នឹងចាប់ផ្តើមបើកដំណើរការផ្កាយរណបជំនាន់ថ្មី ដែលអាចការពារខ្លួនពួកគេ ជាមួយភាពធន់ និងធ្វើការជំនួសបានយ៉ាងឆាប់រហ័ស។

ដោយទ្បែកមីស៊ីលសូវៀតប្រភេទ RSD-10 ចំនួនបីគ្រាប់ ត្រូវបានគេរៀបចំសម្រាប់ការវាយកម្ទេចចោល នៅតំបន់ Kapustin Yar ។ ខណ:មីស៊ីលនេះ ត្រូវបានបំផ្លាញស្របតាមសន្ធិសញ្ញា INF ។

ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលទីក្រុងហ៊ីរ៉ូស៊ីម៉ា បានជំរុញទីក្រុងវ៉ាស៊ីនតោន និងម៉ូស្គូ ឲ្យគោរពតាមសន្ធិសញ្ញា INF
ខណ:ដែលថវិកាការពារជាតិអាមេរិក សម្រាប់ឆ្នាំ ២០១៩ នឹងរួមមានទាំងការបង្កើតឡើងវិញនូវបញ្ជាការអវកាសអាមេរិក។

សូមជំរាបថា កាលពីដើមខែតុលា លោក Mattis ធ្លាប់បាននិយាយថា អាមេរិក កំពុងបង្កើតកម្លាំងអវកាសមួយ ដើម្បីដើរឲ្យទាន់ប្រទេសចិន និងរុស្ស៊ី៕

Loading...