Post News Media ព័ត៌មានអន្តរជាតិ ក្រុមចម្រុះដឹ...

ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅកាន់ទីក្រុង Hodeidah

យេម៉ែន: ប្រភពពីមន្ត្រីរដ្ឋាភិបាលយេម៉ែន បានឲ្យដឹងថា ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងក្រុមឧទ្ទាម Houthi របស់យេម៉ែន បានបញ្ជូនកងទ័ពបន្ថែមជាង ១០,០០០ នាក់ ទៅកាន់ទីក្រុងកំពង់ផែ Hodeidah ដែលគ្រប់គ្រងដោយឧទ្ទាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការដាក់ពង្រាយនេះ គឺជាផ្នែកមួយនៃផែនការវាយលុកថ្មីមួយ ដែលមានគោលបំណង ដើម្បីធានាថាតំបន់ទីនោះ អាចរំដោះចេញពីការគ្រប់គ្រងរបស់ក្រុមឧទ្ទាម Houthis ។

បេសកកម្មនេះ ត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្តើមក្នុងរយ:ពេលប៉ុន្មានថ្ងៃខាងមុខទៀត ហើយកងកម្លាំងរបស់ប្រទេសស៊ូដង់ ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្ត ក៏បានផ្លាស់ប្តូរគោលដៅ ទៅកាន់តំបន់សុវត្ថិភាព ស្ថិតនៅជុំវិញទីក្រុងយុទ្ធសាស្រ្តផងដែរ ក្រោយកាលពី ១០ ថ្ងៃមុន ក្រុមឧទ្ទាម Houthi បានឈរជើងនៅលើដំបូលនៃអគារក្នុងទីក្រុង Hodeidah៕

Loading...