Post News Media ព័ត៌មានអន្តរជាតិ បម្រាមហាមធ្វើ...

បម្រាមហាមធ្វើសមយុទ្ធយោធា និងហោះហើរ នៅជិតព្រំដែនរវាងកូរ៉េទាំងពីរ បានចូលជាធរមាន

កូរ៉េ: ស្របពេលដែលកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានជំរុញឲ្យបន្តការបន្ធូរបន្ថយភាពតានតឹងរវាងគ្នានោះ បម្រាមហាមឃាត់ការធ្វើសមយុទ្ធយោធា និងហោះហើរ នៅជិតព្រំដែនដ៏រឹងមាំនៃប្រទេសទាំងពីរ ក៏បានចូលជាធរមានផងដែរ នៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

វិធានការនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ កាលពីខែមុន នៅទីក្រុងព្យុងយ៉ាង ដែលរួមមានទាំងការបញ្ឈប់សកម្មភាពហិង្សាទាំងអស់ និងការដកចេញជាបណ្ដោះអាសន្ន នូវគ្រាប់មីន រួមទាំងបង្គោលការពារ នៅក្នុងតំបន់ព្រំដែនគ្មានយោធា។

យ៉ាងណាមិញអាមេរិក បានលើកឡើងនូវក្ដីព្រួយបារម្ភថា កិច្ចព្រមព្រៀងមួយនេះ អាចនឹងកាត់បន្ថយការត្រៀមខ្លួន ក្នុងការការពារជាតិរបស់ពួកគេ ចំពេលដែលមានការយឺតយ៉ាវ ចំពោះការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង បើទោះបីជាអាមេរិក បានបង្ហាញជំហរគាំទ្រលើវិធានការនេះ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់សន្តិសុខប្រចាំឆ្នាំ របស់រដ្ឋមន្ត្រីការពារជាតិខ្លួន កាលពីថ្ងៃពុធ នៅទីក្រុងវ៉ាស៊ីនតោនក៏ដោយ៕

Loading...