ព័ត៌មានអន្តរជាតិ

រុស្ស៊ី គ្រាំទ្រការបង្កើតឲ្យមានពហុភាគីនៃសន្ធិសញ្ញាអាវុធ INF ដែលរួមបញ្ចូលទាំងបណ្ដារដ្ឋណាតូ និងចិន

រុស្ស៊ី: ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បានប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីគាំទ្រការបង្កើតសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលជាកិច្ចព្រមព្រៀងពហុភាគីមួយ ដែលមិនត្រឹមតែប្រទេសចិននោះទេ ប៉ុន្តែក៏រួមបញ្ចូលទាំងបណ្ដារដ្ឋណាតូផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Antonov បាននិយាយថា ក្រុងម៉ូស្គូ បានពេញចិត្តជាខ្លាំង ក្នុងការបង្កើតកិច្ចព្រមព្រៀងពហុភាគីនេះ ដើម្បីធានាថា មិនត្រឹមតែសាធារណរដ្ឋប្រជាមានិតចិនប៉ុណ្ណោះទេ ដែលនឹងបញ្ចូលវា ប៉ុន្តែបណ្ដារដ្ឋណាតូទាំងអស់ ជាពិសេសបារាំង និងចក្រភពអង់គ្លេស គួរតែជាផ្នែកមួយនៃវាផងដែរ។

ដោយអ្នកការទូតរូបនេះ បានកត់សម្គាល់ថា គំនិតបង្កើតពហុភាគីនៃសន្ធិសញ្ញា INF គឺមិនមែនទើបតែថ្មីនោះទេ ប៉ុន្តែមានអាយុកាលប្រហែល ១០ ឆ្នាំមកហើយ។ វាគឺជាការផ្តួចផ្តើមរបស់រុស្ស៊ី តែនៅពេលយើង បានស្នើឲ្យបង្កើតឲ្យមានពហុភាគីនៃសន្ធិសញ្ញានេះ ទៅកាន់ប្រទេសណាតូ ក៏ដូចជាបារាំង និងចក្រភពអង់គ្លេស ដែលជារដ្ឋនុយក្លេអ៊ែរនោះ ត្រូវបានបដិសេធ ហើយជាអកុសលកិច្ចប្រឹងប្រែងមួយនេះ មិនបានជោគជ័យ ដែលមិនអាចធ្វើឲ្យវាមានពហុភាគីបាន៕

មតិយោបល់