Post News Media ព័ត៌មានអន្តរជាតិ អាមេរិក ប្រកា...

អាមេរិក ប្រកាសដាក់ទ្បើងវិញ នូវទណ្ឌកម្មទាំងអស់លើអ៊ីរ៉ង់

អាមេរិក: រដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសដាក់ឡើងវិញ នូវរាល់ទណ្ឌកម្មទាំងអស់របស់អាមេរិកលើអ៊ីរ៉ង់ បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ពាក់ព័ន្ធនឹងបញ្ហានេះ សេតវិមាន បាននិយាយថា វាជាទណ្ឌកម្មដ៏តឹងរឹងបំផុត ដែលត្រូវបានដាក់លើអ៊ីរ៉ង់ ហើយមានគោលដៅតម្រង់ ទៅលើវិស័យថាមពល ការដឹកជញ្ជូន និងធនាគាររបស់អ៊ីរ៉ង់។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រទេសចំនួន ៨ នឹងមិនត្រូវបានដាក់ពិន័យ ពីសំណាក់អាមេរិកទ្បើយ ចំពោះការនាំចូលប្រេងពីអ៊ីរ៉ង់នោះ។

សហភាពអឺរ៉ុប ដែលនៅតែបន្តការគាំទ្រ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បាននិយាយថា ពួកគេនឹងការពារក្រុមហ៊ុនសហភាពអឺរ៉ុប ដើម្បីធ្វើអាជីវកម្មស្របច្បាប់ ជាមួយអ៊ីរ៉ង់៕

Loading...