Post News Media ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ ចាប់ផ...

អ៊ីរ៉ង់ ចាប់ផ្ដើមផលិតយន្តហោះចម្បាំង Kowsar ទ្រង់ទ្រាយធំ

អ៊ីរ៉ង់: ទូរទស្សន៍អ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់បានចាប់ផ្តើមផលិតយន្តហោះចម្បាំង Kowsar ទ្រង់ទ្រាយធំនៅក្នុងស្រុក។ ​នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

អំទ្បុងពិធីបើកការផលិតរបស់យន្តហោះ នៅថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រីការពារជាតិលោក Amir Hatami បាននិយាយថា៖ «មិនយូរប៉ុន្មានទេយន្តហោះចម្បាំង ដែលត្រូវការនេះ នឹងត្រូវផលិតរួច រួមទាំងដាក់ឲ្យបម្រើការនៅក្នុងកងទ័ពអាកាសអ៊ីរ៉ង់»។

កាលពីខែសីហា ប្រធានាធិបតីលោក Hassan Rouhani បានបញ្ជាក់ថា ក្រុងតេអេរ៉ង់ នឹងពង្រឹងកម្លាំងយោធាខ្លួន ដោយការបង្កើតនូវយន្តហោះចម្បាំង ដើម្បីរារាំងសត្រូវ និងមានបំណងចង់បង្កើតឲ្យបាននូវសន្តិភាពយូរអង្វែង។

ប្រភពពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានដឹងបន្ថែមថា យន្តហោះថ្មីនេះ មានប្រព័ន្ធបច្ចេកវិទ្យាឈានមុខ និងរ៉ាដាដ៏ទំនើប ដែលត្រូវបានបង្កើតទ្បើងជាលើកដំបូង ក្នុងប្រទេស៕

Loading...