ព័ត៌មានអន្តរជាតិ

កងកម្លាំងគាំទ្រដោយអាមេរិក និងពួកឧទ្ទាម Daesh ប៉ះទង្គិចគ្នានៅស៊ីរី ជាមួយអាវុធធុនធ្ងន់

ស៊ីរី: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា សមាជិកនៃចលនាប្រជាធិបតេយ្យស៊ីរី (SDF) បានច្រានចោលការវាយប្រហារមួយចំនួន ដែលធ្វើឡើងដោយអង្គការភេរវករ Daesh នៅខេត្ត Deir-ez-Zor ភាគខាងកើតប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មាន Kurdish ANF បានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា ភេរវករបានទាញយកផលប្រយោជន៍ពីភ្លៀងធ្លាក់ខ្លាំង ហើយបានបើកការវាយប្រហារទៅលើទីតាំងក្រុម SDF នៅភាគខាងជើង និងពាយព្យនៃទីប្រជុំជន Hajin ក្នុងខេត្ត Deir ez-Zor ។ ដោយពួកភេរវករ ត្រូវបានគេរាយការណ៍ថា បានប្រើអាវុធធុនធ្ងន់ជាច្រើន។

ខណ:កងកម្លាំង SDF បានសម្លាប់សមាជិកសកម្មប្រយុទ្ធ Daesh យ៉ាងហោចណាស់ ៣១ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

ក្នុងនោះរថយន្តពីរគ្រឿងរបស់សមាជិក Daesh ត្រូវបានបំផ្លាញផងដែរ ខណ:មួយ ក្នុងចំណោមរថយន្តទាំងពីរ មានផ្ទុកគ្រឿងផ្ទុះ៕

មតិយោបល់