Post News Media ព័ត៌មានអន្តរជាតិ អាមេរិក និងកូ...

អាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយតូចមួយ មុនកិច្ចចរចាជាមួយកូរ៉េខាងជើង

អាមេរិក: ទាហានអាមេរិក និងកូរ៉េខាងត្បូងប្រហែល ៥០០ នាក់ នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយតូចមួយ មុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo គ្រោងនឹងធ្វើកិច្ចចរចា ជាមួយកូរ៉េខាងជើង ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ រួមទាំងកិច្ចប្រជុំមេដឹកនាំកំពូលលើកទី ២ ដែលបានគ្រោងទុក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

សមយុទ្ធយោធាទ្រង់ទ្រាយធំរវាងប្រទេសទាំងពីរ ត្រូវបានផ្អាកកាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅប្រទេសសិង្ហបុរី។

ទោះជាយ៉ាងនេះក្ដី គេសង្កេតឃើញថា សមយុទ្ធទ្រង់ទ្រាយតូច នៅតែបន្តធ្វើទ្បើងជាហូរហែល នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិខាងត្បូង នៅថ្ងៃច័ន្ទនេះ។

ការធ្វើសមយុទ្ធ នៅសប្តាហ៍នេះ កើតទ្បើងបន្ទាប់ពីមានការព្រមានមួយ ដោយកូរ៉េខាងជើង កាលពីថ្ងៃសុក្រថា ពួកគេអាចបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរទៀត ប្រសិនបើអាមេរិក មិនបោះបង់យុទ្ធនាការនៃការដាក់សម្ពាធអតិបរិមា និងទណ្ឌកម្មលើក្រុងព្យុងយ៉ាងនោះ៕

Loading...