ព័ត៌មានអន្តរជាតិ

កិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើង ទំនងជាជះឥទ្ធិពលដល់ឥរិយាបថយោធារបស់អាមេរិកនៅកូរ៉េ

អាមេរិក: កាលពីថ្ងៃច័ន្ទ មន្ត្រីយោធាកំពូលអាមេរិកម្នាក់ បាននិយាយថា ក្រុងវ៉ាស៊ីនតោន នឹងចាប់ផ្តើមធ្វើការផ្លាស់ប្តូរឥរិយាបថយោធារបស់ខ្លួន នៅលើឧបទ្វីបកូរ៉េ ក្នុងរយ:ពេលយូរ ប្រសិនបើកិច្ចចរចា ជាមួយកូរ៉េខាងជើងកាន់តែឈានទៅមុខនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ឧត្ដមសេនីយ៍ឯកលោក Joseph Dunford ប្រធាន​នាយសេនាធិការ​ចម្រុះ​អាមេរិក​ បានប្រាប់នៅឯវេទិកាមួយ ក្នុងសាកលវិទ្យាល័យ Duke ថា «ដំណើរការដែលកាន់តែទទួលបានជោគជ័យនោះ គឺយើងស្ថិតក្នុងផ្លូវការទូត ហើយកាន់តែមិនស្រួលនោះ គឺយើង អាចនឹងស្ថិតនៅក្នុងសមរភូមិយោធា»។

ដោយលោក Dunford បានបន្ថែមថា «ដោយសារកិច្ចចរចាជាហូរហែលរវាងប្រទេសទាំងពីរ តែមានទម្រង់មួយ ដែលធ្វើឲ្យយើង ត្រូវចាប់ផ្តើមធ្វើការផ្លាស់ប្តូរឥរិយាបថយោធា នៅលើឧបទ្វីបនេះ ហើយយើងក៏ត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើបែបនោះ សម្រាប់ការគាំទ្រដល់រដ្ឋលេខាធិការលោក Pompeo »។

សូមជំរាបថា លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងជួបជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងលោក Kim Yong Chol នៅក្នុងទីក្រុងញូវយ៉ក នាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

មតិយោបល់