ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានដាក់សម្ពាធទណ្ឌកម្មជាបន្តបន្ទាប់លើអ៊ីរ៉ង់

អាមេរិក: រដ្ឋលេខាធិការអាមេរិក លោក Mike Pompeo បានព្រមានថា ក្រុងវ៉ាស៊ីនតោន នឹងដាក់សម្ពាធទណ្ឌកម្ម ទៅលើអ៊ីរ៉ង់ជាបន្តបន្ទាប់ រហូតទាល់តែក្រុងតេអេរ៉ង់ ផ្លាស់ប្តូរបដិវត្តន៍ដឹកនាំប្រទេសរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការលើកទ្បើងរបស់លោក បានកើតឡើងនៅប៉ុន្មានម៉ោង ក្រោយពីរដ្ឋបាលលោក ត្រាំ បានប្រកាសដាក់ទ្បើងវិញនូវរាល់ទណ្ឌកម្មទាំងឡាយ ដែលដកចេញពីអ៊ីរ៉ង់ ក្រោយអាមេរិក បានដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសសាន រ៉ូហានី បានឆ្លើយតបទៅវិញថា ប្រទេសលោក នឹងបន្តលក់ប្រេងចេញ បើទោះបីជាមានទណ្ឌកម្ម ដែលត្រូវបានដាក់ដោយអាមេរិកក៏ដោយ៕

មតិយោបល់