ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល គំរាមវាយប្រហារប្រព័ន្ធមីស៊ីលស៊ីរី S-300s ប្រសិនបើយន្តហោះចម្បាំងខ្លួន ត្រូវបានបាញ់ទម្លាក់

អ៊ីស្រាអែល: រដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ បាននិយាយថា ការបញ្ជូនប្រព័ន្ធមីស៊ីល S-300 ប្រឆាំងយន្តហោះចម្បាំង របស់រុស្ស៊ី គឺជាកំហុសដ៏ធំមួយ ដោយលោកលើកទ្បើងថា អ៊ីស្រាអែល នឹងតម្រង់ទិសដៅទៅពួកគេ ប្រសិនបើយន្តហោះអ៊ីស្រាអែល ត្រូវបានវាយប្រហារ នៅក្នុងដែនអាកាសរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Ze’ev Elkin រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ប្រចាំនៅទីក្រុងយេរ៉ូសាទ្បឹម និងជារដ្ឋមន្ត្រីការការពារបរិស្ថាន ដែលជាសហប្រធាននៃគណ:កម្មការអន្តររវាងរដ្ឋាភិបាលរុស្ស៊ី និងអ៊ីស្រាអែល បាននិយាយថា ប្រទេសលោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារប្រព័ន្ធការពារអាកាស S-300 ថ្មីរបស់ស៊ីរី ក្នុងករណីប្រព័ន្ធនេះ ត្រូវបានប្រើដើម្បីបាញ់ទម្លាក់យន្ដហោះរបស់អ៊ីស្រាអែល។

ដោយលោក Elkin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី កាលពីថ្ងៃច័ន្ទថា «ការពិចារណារបស់យើង គឺថា ការដឹកជញ្ជូន S-300 របស់រុស្ស៊ី ទៅស៊ីរី ជាកំហុសឆ្គងដ៏ធំមួយ ។ ខណ:រូបលោក បានបញ្ជាក់ថា « យោធាស៊ីរី មិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រើប្រព័ន្ធការពារ ដែលរុស្ស៊ីបានផ្ទេរឲ្យពួកគេនោះទេ។

ក្នុងនោះលោក បានមន្ថែបថា «ប្រសិនបើស៊ីរី មានបំណងចង់ប្រើប្រាស់ប្រព័ន្ធទាំងនេះ ដើម្បីបាញ់ទម្លាក់យន្តហោះអ៊ីស្រាអែល ឬយោធាលើទឹកដីអ៊ីស្រាអ៊ែលនោះ វានឹងនាំទៅរកអស្ថិរភាព កើតមាននៅក្នុងកងទ័ពស៊ីរី»៕

មតិយោបល់