Post News Media ព័ត៌មានអន្តរជាតិ អាមេរិក នឹងបន...

អាមេរិក នឹងបន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ី ជុំវិញការវាយប្រហារលើលោក Skripal

អាមេរិក: អ្នកនាំពាក្យក្រសួងការបរទេសលោក Heather Nauert បានប្រាប់ភ្នាក់ងារ Sputnik កាលពីថ្ងៃអង្គារថា អាមេរិក ចង់បន្តការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងរុស្ស៊ី ជុំវិញការវាយប្រហារចារកម្មទ្វេដងលើលោក Sergei Skripal តាមសំណើរបស់ច្បាប់។

ដោយលោក Nauert បានថ្លែងថា៖ «មកទល់ពេលនេះ ក្រសួងបានជូនដំណឹងដល់សភាអាមេរិកថា ជុំវិញករណីដែលមិនអាចបញ្ជាក់បានថា សហព័ន្ធរុស្ស៊ី ពិតជាបានបំពេញតាមលក្ខខណ្ឌដែលតម្រូវ ដោយការត្រួតពិនិត្យអាវុធគីមី និងជីវសាស្រ្ត រួមទាំងច្បាប់លុបបំបាត់សង្គ្រាមនៅឆ្នាំ ១៩៩១ ។ អាស្រ័យហេតុនេះ យើងមានបំណង ចង់បន្តអនុវត្តតាមលក្ខខណ្ឌនៃច្បាប់ CBW ដើម្បីដឹកនាំការអនុវត្តទណ្ឌកម្មបន្ថែមទៀតលើរបបមួយនេះ។

ក្នុងនោះលោក Nauert បានបន្ថែមថា ក្រសួងការបរទេស កំពុងពិគ្រោះយោបល់ជាមួយសភា អំពីការដាក់ទណ្ឌកម្ម ដែលស្របតាមការទាមទារ ហើយស្ថិតនៅក្រោមច្បាប់។

សូមជំរាបថា អាមេរិកបានចោទប្រកាន់រុស្ស៊ី ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីថ្ងៃទី ៤ ខែមីនាកន្លងទៅ លើលោក Skripal និងកូនស្រីរបស់លោកឈ្មោះ Yulia នៅទីប្រជុំជន Salisbury របស់អង់គ្លេស ដោយការអះអាងមួយនេះ ត្រូវបានច្រានចោល ដោយក្រុងម៉ូស្គូម្តងហើយម្តងទៀតផងដែរ៕

Loading...