ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថាការដាក់ទណ្ឌកម្មអាមេរិក មិនមែនតែលើអ៊ីរ៉ង់ទេ គោលដៅទាំងមូលគឺពិភពលោក

អង់គ្លេស: អ្នកនាំពាក្យជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយថា ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ប្រឆាំងនឹងក្រុងតេអេរ៉ង់ គឺជាការប៉ុនប៉ងមួយពីក្រុងវ៉ាស៊ីនតោន ដើម្បីដាក់ចក្ខុវិស័យ សម្រាប់ជាតិនិយមរបស់ខ្លួន លើពិភពលោក មិនមែនគ្រាន់តែអ៊ីរ៉ង់ប៉ុណ្ណោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយលោក Seyed M Kazem Sajjadpour អនុរដ្ឋមន្ត្រីការបរទេស បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នោះ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីអាមេរិក បានប្រកាសដាក់ទ្បើងវិញ នូវរាល់ទណ្ឌទាំងអស់ដែលបានដកចេញពីអ៊ីរ៉ង់ ដែលវាជាការចុះហត្ថលេខាលើផែនការរួមមួយ ហៅកាត់ថា (JCPOA) ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។

ក្នុងនោះលោកបានបង្ហាញពីការឆ្លើយតបដ៏មុតមាំ របស់មេដឹកនាំអ៊ីរ៉ង់ ចំពោះការផ្លាស់ប្តូរ កាលពីខែឧសភា របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានប្រឆាំងនឹងអន្ដរជាតិ ដើម្បីលុបចោលកិច្ចព្រមព្រៀង ដោយឯកតោភាគីមួយនេះផងដែរ៕

មតិយោបល់